អ្នកកំពុងអាន

ព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ

 

នេះជាព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ ដែលអារាធនានិមន្តមកពីប្រទេសស្រីលង្កា ព្រះបរមសារីរិកធាតុននេះ លោកគ្រូ ធម្មានន្ទ ទទួលបាននូវថៃ្ង សៅរ៍ ៧ កើត ខែ ផល្គុន ឆ្នាំ ឆ្លូវ ឯកស័ក ព.ស.២៥៥៣ ត្រូវនឹង ថៃ្ងទី ២០ ខែ កុម្ភៈ គ.ស.២០១០ ព្រះបរមសារីរិកធាតុអង្គនេះបាននិមន្តមកដល់ប្រទេសកម្ពុជា នៅវេលា ម៉ោង ៩:០០ នាទីព្រឹក ក្នុងថៃ្ង សៅរ៍ ១៤ កើត ខែ ផល្គុន ឆ្នាំ ឆ្លូវ ឯកស័ក ព.ស.២៥៥៣ ត្រូវនឹងថៃ្ងទី ២៧ ខែ កុម្ភៈ គ.ស.២០១០ ពិធីបុណ្យទទួលព្រះបរមសារីរិកធាតុ ប្រារព្ធធ្វើនៅក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ភូមិ ទួល តាហោ ឃុំ គងជ័យ ស្រុក អូររាំងឪ ខេត្ត កំពង់ចាម នៅថៃ្ង សៅរ៍៍-អាទិត្យ ៥-៦ កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ឯកស័ក ព.ស.២៥៥៣ ត្រូវនឹង ថៃ្ងទី ២០-២១ ខែ មីនា គ.ស.២០១០